ពិធីសម្ពោធជាផ្លូវការរបស់ហាង ថយស៍&មី សម្ភារៈកម្សាន្តអប់រំកុមារ TOYS & ME សាខា កម្ពុជាក្រោម

ក្រុមហ៊ុនថយស៍&មី ( TOYS & ME CO.,LTD ) បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការ សាខាថ្មីមួយទៀត​ គឺ TOYS & ME សាខា កម្ពុជាក្រោម ដែលមានអាស័យដ្ឋាន​ ផ្ទះលេខ 487 & 489 ផ្លូវលេខ ១២៨ សង្កាត់ផ្សារដេប៉ូទី​៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ថយស៍&មី ( TOYS & ME CO.,LTD )   ។

TOYS & ME សាខា កម្ពុជាក្រោម​ គឺមានដាក់តាំងបង្ហាញ និងលក់នូវរាល់សម្ភារៈកម្សាន្ត និង អប់រំ របស់កុមារ មានច្រើនប្រភេទក្នុងការអភិវឌ្ឈន៏ខួរក្បាល និង រាងកាយកុមារ ទៅតាមទម្រង់បែបបទនៃកម្រិតអាយុនៃការកម្សាន្តរបស់កុមារនីមួយៗ​។​ មិនត្រឹមតែប៉ុំណ្ណោះ រាល់ផលិតផលទាំងអស់គឺសុទ្ធតែដកស្រង់ចេញពីបទពិសោធន៏ថ្មីៗ ជាផលិតផលទំនើបៗ ម៉ូដែលថ្មីៗ និងចុងក្រោយគេបង្អស់ ដើម្បីបំពេញសេចក្តីត្រូវការរបស់មាតាបិតា កុមារាកុមារីគ្រប់រូប។​ នាក្នុងឱកាសនៃពិធីសម្ពោធ TOYS & ME សាខា កម្ពុជាក្រោម                    លោក កេង ទិត្យភិរម្យ នាយកគ្រប់គ្រងក្រុមហ៊ុន TOYS AND ME ក៏បានមានប្រសាសន៍ថា “ គោលដៅដ៏ចំបងរបស់ក្រុមហ៊ុន TOYS AND ME គឺចង់ក្លាយជាក្រុមហ៊ុនដែរឈានមុខគេក្នុងការចែកចាយសម្ភារៈកម្សាន្ត និង អប់រំ របស់កុមារនៅលើទីផ្សារ ដែលមានគុណភាព និង កិត្យានុភាព បូករួមជាមួយ ចក្ខុវិស្ស័យ ក្នុងការចូលរួមជាចំនែកមួយនៃការបង្កើតសុភមង្គលក្នុងគ្រួសារ តាមរយៈ ការអភិវឌ្ឍន៍ផ្លូវចិត្ត នឹងផ្លូវកាយរបស់កុមារផងដែរ។ ដូចនេះដើម្បីសំរេចបាននូវចក្ខុវិស្ស័យមួយនេះ ក្រុមហ៊ុន TOYS AND ME ក៏មានកាតព្វកិច្ចក្នុងការផ្តល់អោយកុមារនូវបទពិសោធន៍អប់រំ និងការចង់ចាំដ៏ល្អបំផុតតាមរយៈសំសម្ភារៈកម្សាន្ត ប្រកបដោយគុណភាពខ្ពស់ នឹង សុវត្តិភាព។

ដោយសារតែការកំណត់នូវគោលដៅ ចក្ខុវិស្ស័យ និងកាតព្វកិច្ច ខាងលើ ក្រុមហ៊ុន TOYS AND ME ជឿជាក់ថាក្នុងការពង្រីកសាខាទាំង 9 សាខានេះនិងផ្តល់ជូននូវការអប់រំ បទពិសោធន៍ ប្រឹក្សាយោបល់ និងផ្តល់ការយល់ដឹងដល់អតិថិជន  តាមការបង្ហាញពីផលិតផលនៅក្នុងហាងផ្ទាល់ និង ទម្រង់បែបបទនៃកម្រិតអាយុការលេងនីមួយៗ របស់ផលិតផលដល់កុមារ។

 

លោក កេង ទិត្យភិរម្យ នាយកគ្រប់គ្រងក្រុមហ៊ុន TOYS AND ME បានប្រសាសន៏ផងទៀតថា “ដោយសារតែការមើលឃើញពីភាពរីកចំរើននៅក្នុងតំបន់ មានតំរូវការកាន់តែច្រើន និង ដើម្បីបំរើសេវាកម្មជូនដល់អតិថិជនទាំងអស់ អោយកាន់តែមានភាពងាយស្រួល ក្រុមហ៊ុន TOYS AND ME ក៏បានបើកបន្ថែមនូវសាខាថ្មីមួយទៀត នៅតំបន់ខណ្ឌទួលគោកសាខាកម្ពុជាក្រោម ក្នុងរាជធានីភ្នំពេញ ។ សាខាថ្មីនេះ គឺជាសាខាទី 9 ហើយបន្ទាប់ពីយើងទទួលជោគជ័យ ក្នុងការបើកសាខាចំនួន 7 មកហើយដែលមានទីតាំងស្ថិតនៅ រាជធានីភ្នំពេញ និង ខេត្តសៀមរាប ។

ម្យ៉ាងវិញទៀត បច្ចុប្បន្ននេះ ក្រុមហ៊ុន TOYS AND ME បានចាប់ដៃគូរអាជីវកម្មជាមួយនិង ក្រុមហ៊ុន

រឺក៏ម្ចាស់អាជីវកម្មដែរលក់ផលិតផលទារក ដែលពួកយើងបានសហការគ្នាក្នុងការផ្តល់ជូនភាពងាយស្រួលដល់អតិថិជនទៅលើការជាវផលិតផលសម្ភារៈកម្សាន្ត និង អប់រំ របស់កុមារ ដោយដៃគូរអាជីវកម្មរបស់យើងរួមមាន

  1. ក្រុមហ៊ុន Baby Care ទាំង 8 ទីតាំង
  2. ក្រុមហ៊ុន BB Sen Sok
  3. ក្រុមហ៊ុន Stella Baby Mart និង Stella Supermarket
  4. ក្រុមហ៊ុន Khalifa Baby Shop
  5. ក្រុមហ៊ុន Family Kids and Care
  6. ក្រុមហ៊ុន Baby Mean Chey and Mart

 

ឆ្លៀតក្នុងឱកាសបើកសម្ពោធសាខាថ្មីនេះផងដែរ  ​ TOYS & ME សាខា កម្ពុជាក្រោម  កម្មវិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃ យ៉ាងពិសេសរហូតដល់ទៅ២០% រួមជាមួយការផ្ដល់ជូនកាដូរភ្លាមៗជាច្រើន និងមានកម្មវិធីចាប់រង្វាន់ថែមទៀតផង។ ការផ្ដល់ជូនដ៏អស្ចារ្យនេះនឹងចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២២ ​ដែល ធ្វើការទំនាក់ទំនងមកកាន់លេខទូរសព្ទ 016 288 027 ។